ពីព្រះពុទ្ធទៅព្រះយេស៊ូ From Buddha To Jesus (Cambodian)

$14.95

ជាសេចក្តីណែនាំដ៏ពេញនិយមសម្រាប់ ពុទ្ធសាសនា ដែលបង្ហាញពីរបៀបដែលគ្រិស្តបរិស័ទ
អាចយល់ដឹង និងអាចប្រាស្រ័យជាមួយពុទ្ធសាសនិក យ៉ាងមានប្រសិទ្ធភាព។

ពុទ្ធសាសនាជាសាសនាមួយដែលមាន ភាពរីករាលដាលច្រើននៅប្រទេសលោកខាងលិច ប៉ុន្តែមានមនុស្ស
នៅប្រទេសលោកខាងលិច ភាគតិចណាស់ដែលស្គាល់ពីពុទ្ធសាសនា។ ដោយការធំដឹងក្តីជាអ្នកកាន់
ពុទ្ធសាសនា និងគ្រិស្តសាសនា ស្តីវ ឆក់កូឡានទី បានផ្តោតសំខាន់នូវភាពស្រដៀងគ្នា និងការប្រទាក់ក្រឡា
ដើម្បីមានការយល់គ្នារវាងសាសនាធំៗ ទាំងពីរនេះ។

សេចក្តីរៀបរាប់ក្នុងសៀវភៅរបស់គាត់មានរួមទាំងសាច់រឿង រឿងឧបមា និងការបំភ្លឺចេញពីការសង្កេតមើលផ្សេងៗ។
សៀវភៅមួយក្បាលនេះពិតជាងាយស្រួលក្នុងការអានខ្លាំងណាស់។ ស្តីវ ពិតជាពូកែក្នុងការតភា្ជប់សាច់រឿង
និងជាអ្នកណែនាំដោយផ្ទាល់។ ការស្វែងយល់ពីពុទ្ធសាសនា ជារបៀបដែលពិតជាមានជីវិតជីវ៉ា
មិនដូចជារបៀបដែលគេធ្លាប់រៀបរាប់ពីមុននៅក្នុងសៀវភៅ ឬសម្តែងដោយក្រុមហូលីវូតនោះឡើយ។
ឥឡូវនេះអ្នក​អាចរៀនពីសាសនាដ៏ធំ និងមានប្រជាប្រិយភាពទាំងពីរនៅក្នុងសៀវភៅមួយក្បាលនេះ។

“សៀវភៅ ដែលទម្លុះគ្រឹះ…….. ស្តីវ មានការយល់ដឹងខាងក្នុងដែលខុសប្លែកពីធម្មតាចំពោះ
ផ្នត់គំនិតបែបពុទ្ធសាសនា។
បណ្ឌិត Wayne Cordeiro គ្រូគង្វាលនៃក្រុមជំនុំគ្រិស្តបរិស័ទសង្ឃឹមថ្មី ទីក្រុងហាវ៉ៃ

នៅក្នុងសៀវភៅ ‘ពីព្រះពុទ្ធមកព្រះយេស៊ូវ’ស្តីវ ឆក់កូឡានទី ពិតជាផ្ដល់ឲ្យយើង នូវពន្លឺយល់ដឹង
មួយដ៏មានតម្លៃ ជាធនធានមួយដ៏កម្រ ដែលប្រមូលផ្ដុំព័ត៌មានត្រឹមត្រូវ និងតាមរបៀបផ្សេងៗជាច្រើន។
លោកគ្រូ Mao An គ្រូគង្វាលប្រមុខ នៃក្រុមជំនុំសម្ព័ន្ធមេត្រីកម្ពុជា

“សៀវភៅ ‘ពីព្រះពុទ្ធទៅព្រះយេស៊ូ’ ជាសៀវភៅមួយដ៏អស្ចារ្យដែលមានប្រយោជន៍និងប្រសិទ្ធិភាព
សម្រាប់ការឈោងចាប់អ្នកមិនទាន់ជឿ”។
លោកគ្រូ Makara Lim គ្រូជំនួយ នៃ ក្រុមជំនុំកម្ពុជា.

ពីព្រះពុទ្ធទៅព្រះយេស៊ូ From Buddha To Jesus (Cambodian)